ឃើញរូបរាងច្បាស់ៗ Galaxy S24 Ultra ពិតជាពណ៌ទីតានីញ៉ូមមែន

មិនដល់ ១សប្ដាហ៍ ទៀតទេ ត្រកូល Galaxy S24 នឹងប្រកាសចេញ គឺថ្ងៃទី១៧ មករា ២០២៤ ត្រូវនឹងម៉ោងទៅកម្ពុជា ថ្ងៃទី១៨ ម៉ោង១យប់ សម្រាប់រៀបចំព្រឹត្តិការណ៍ Galaxy Unpacked។ មកដល់ពេលនេះ គេប្រទះឃើញ Galaxy S24 Ultra ដែលវាមានពណ៌ និងស៊ុមការពារប្រើប្រាស់សារធាតុទីតានីញ៉ូម ដូចដំណឹងលេចធ្លាយកន្លងមក។ មានដំណឹងទៀតថា អេក្រង់ថ្មីរបស់ម៉ូឌែលទាំងបី ទទួលបានការកែលម្អ ១០% នៅក្នុងល្បឿនឆ្លើយតបនឹងការប៉ះបញ្ជារប្រសើរជាងមុន។ ដែលការអាប់ឌែតនេះ នឹងធ្វើប៉ះកាន់តែរលូន និងលឿនជាងមុន ហើយក៏ធ្វើឱ្យការប្រើប្រាស់ប៊ិច S Pen កាន់តែល្អជាងមុនផងដែរ។ អេក្រង់នេះដែរ ទទួលបានដំណឹងថា នឹងអាចជះពន្លឺខ្លាំងជាងមុន គឺឡើងដល់ 2600 nits ខណៈម៉ូឌែល Galaxy S23 មានកម្រិតពន្លឺត្រឹម 1750 nits ប៉ុណ្ណោះ៕